Skip to Contents


ទំព័រដើម > ឯកជនភាព

ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន

1. គោលការណ៍ក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ THK

បង្កើតនៅ៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2005
បានធ្វើបច្ចុប្បន្នភាពនៅ៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2017
THK CO., LTD.
CEO Akihiro Teramachi

អាជីវកម្មរបស់យើងគឺស្ថាបនាឡើងដោយឈរលើទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធនានា ៖ អតិថិជនរបស់យើង ដោយគិតទាំងម្ចាស់ភាគហ៊ុននិងអ្នកវិនិយោគ ដៃគូអាជីវកម្ម និងបុគ្គលិក។

ការគ្រប់គ្រងនិងការការពារព័ត៌មានផ្ទាល់ខ្លួននិងភាពឯកជនរបស់ភ្នាក់ងារពាក់ព័ន្ធរបស់យើង គឺជាការចាំបាច់ណាស់ ដើម្បីទទួលបានការទុកចិត្ត និងការកសាងទំនាក់ទំនងវិជ្ជមានរយៈពេលវែង។

ក្នុងគោលដៅនេះ យើងបានដាក់ចេញនូវគោលការណ៍ណែនាំជាមូលដ្ឋានដូចខាងក្រោម សម្រាប់ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងនឹងគ្រប់គ្រង និងការពារគ្រប់ព័ត៌មានផ្ទាល់ខ្លួន ដែលមានរៀបរាប់នៅទីនេះ។

1. យើងនឹងគោរពតាមច្បាប់ជាធរមាននិងបទបញ្ញត្តិទាំងអស់ ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ធ្វើឲ្យបុគ្គលិកនិងបុគ្គលពាក់ព័ន្ធទាំងអស់ដឹងអំពីសារសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន បង្កើតវិធានដើម្បីធានាការគ្រប់គ្រងត្រឹមត្រូវ អនុវត្តតាមវិធានទាំងនេះឲ្យខានតែបាន និងបន្តកែលម្អដំណើរការរបស់យើង។

2. យើងនឹងបង្កើតប្រព័ន្ធដែលមាននីរន្តរភាពសម្រាប់ការពារព័ត៌មានបុគ្គល ដោយគិតគូរនូវទំហំ និងលក្ខណៈនៃប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗ និងគ្រប់គ្រងការប្រមូល ការប្រើប្រាស់ ការផ្ដល់ (រួមទាំងសម្រាប់អ្នកចុះកិច្ចសន្យាបន្ត) ការបង្ហាញ ការកែប្រែ ការផ្អាកប្រើប្រាស់ និងការលុបព័ត៌មានផ្ទាល់ខ្លួនឲ្យបានសមរម្យ និងស្របទៅតាមប្រការដែលបានបញ្ជាក់។

3. យើងនឹងអនុវត្តវិធានការសុវត្ថិភាព រួមទាំងវិធានការសន្តិសុខព័ត៌មាន ដើម្បីធានាភាពសុចរិតនិងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន និងធ្វើកិច្ចប្រឹងប្រែងជាប្រចាំដើម្បីបង្ការការចូលប្រើដោយមិនមានការអនុញ្ញាត ឬការបាត់បង់ ការបំផ្លាញ ការក្លែងក្លាយ ការលេចធ្លាយ ។ល។ នៃព័ត៌មានផ្ទាល់ខ្លួន។

ចប់


២. គោលការណ៍ស្ដីពីសិទ្ធិឯកជននៃវិបសាយរបស់យើងខ្ញុំ

ការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២

សេចក្ដីផ្ដើម/សេចក្ដីជូនដំណឹង និងការទទួលស្គាល់លក្ខខណ្ឌនានានៃគោលការណ៍សិទ្ធិឯកជន

ការប្រើប្រាស់វិបសាយរបស់យើងខ្ញុំមានន័យថា អ្នកទទួលស្គាល់លក្ខខណ្ឌនានានៃគោលការណ៍ស្ដីពីសិទ្ធិឯកជនរបស់វិបសាយយើងខ្ញុំ ដូចបានកែប្រែ ឬកែសម្រួលដោយយើងខ្ញុំ។ ដូច្នេះ អ្នកគួរតែត្រួតពិនិត្យលើគោលការណ៍ស្ដីពីសិទ្ធិឯកជននេះឲ្យបានទៀងទាត់ ដើម្បីធានាថា អ្នកយល់ពីលក្ខខណ្ឌនានារបស់គោលការណ៍នេះ។ គោលការណ៍ស្ដីពីសិទ្ធិឯកជនរៀបរាប់ពីព័ត៌មានដែលយើងខ្ញុំប្រមូលបានតាមរយៈវិបសាយរបស់យើងខ្ញុំ www.thk.com និងរបៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មាននេះ។ បើអ្នកមានសំណួរ ឬមតិយោបល់ណាមួយអំពីគោលការណ៍ស្ដីពីសិទ្ធិឯកជននេះ ឬពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចយកមកប្រើប្រាស់ ឬរងផលប៉ះពាល់ដោយការប្រើប្រាស់វិបសាយយើងខ្ញុំនោះ សូមធ្វើទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ ( web@thk.co.jp )។

ព័ត៌មានដែលយើងខ្ញុំប្រមូលបាន

អ្នកមិនចាំបាច់ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីប្រើប្រាស់វិបសាយនេះឡើយ។ ប៉ុន្ដែសេវាកម្មមួយចំនួនដែលអ្នកអាចជាវបានតាមរយៈវិបសាយនេះ អាចនឹងទាមទារឲ្យអ្នកផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដូចជា ឈ្មោះ អាសយដ្ឋាន អាសយដ្ឋានអ៊ីម៉ែល និងព័ត៌មានទំនាក់ទំនងផ្សេងទៀតរបស់អ្នក។ យើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននេះ​ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នក និងដើម្បីផ្ញើព្រឹត្ដិបត្រព័ត៌មានទៅកាន់អ្នក។ បើអ្នកសម្រេចថា នៅពេលណាមួយអ្នកលែងចង់ទទួលសំបុត្រពីយើងខ្ញុំ នោះសូមមើលប្រយោគខាងក្រោមដែលមានចំណងជើងថា "ការឈប់ចូលរួម"។ លើសពីនេះ ជារឿងទូទៅសម្រាប់វិបសាយ និងជាការចៃដន្យសម្រាប់ការប្រើប្រាស់វិបសាយនេះ សឺវើនៃបណ្ដាញយើងខ្ញុំអាចនឹងកត់ត្រាព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិដូចជា ឈ្មោះរបស់អ្នកផ្ដល់សេវាអ៊ីនធឺណិតរបស់អ្នក អាសយដ្ឋាន IP របស់កុំព្យូទ័រដែលអ្នកកំពុងប្រើប្រាស់ ប្រភេទនៃសូហ្វវែរកម្មវិធីរុករក និងប្រព័ន្ធប្រតិបត្ដិការដែលអ្នកប្រើប្រាស់ កាលបរិច្ឆេទ និងម៉ោងដែលអ្នកចូលទៅកាន់វិបសាយរបស់យើងខ្ញុំ អាសយដ្ឋានវិបសាយ (បើមាន) ដែលអ្នកបានភ្ជាប់ដោយផ្ទាល់ទៅកាន់វិបសាយរបស់យើងខ្ញុំ អាសយដ្ឋានវិបសាយបើមាន ដែលអ្នកចេញពីវិបសាយយើងខ្ញុំ និងព័ត៌មានទាក់ទិននឹងចរាចរស្រដៀងគ្នាផ្សេងទៀត។ យើងខ្ញុំក៏អាចប្រមូលផ្ដុំព័ត៌មានទាក់ទិននឹងគំរូនៃចរាចររបស់អ្នក និងអ្នកចូលទៅកាន់វិបសាយផ្សេងទៀតដែរ។ យើងខ្ញុំប្រើប្រាស់ព័ត៌មានមុនៗដើម្បីជួយយើងខ្ញុំកែលម្អវិបសាយរបស់យើងខ្ញុំ និងសេវាកម្មដែលពួកយើងខ្ញុំផ្ដល់តាមរយៈវិបសាយនេះ។ យើងខ្ញុំមិនប្រើប្រាស់ទិន្នន័យនេះ តាមវិធីណាមួយដើម្បីបង្កើត ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកនោះឡើយ។ ជាទូទៅ យើងខ្ញុំនឹងមិនបង្ហាញព័ត៌មានដែលយើងខ្ញុំប្រមូលបានតាមរយៈការប្រើប្រាស់វិបសាយនេះ ទៅឲ្យភាគីទីបីឡើយ។ ប៉ុន្ដែយើងខ្ញុំរក្សាសិទ្ធិក្នុងការផ្ដល់ព័ត៌មានទាំងនេះ ទៅឲ្យនិយោជិត ក្រុមហ៊ុនជាប់កិច្ចសន្យា ទីភ្នាក់ងារ និងបុគ្គលចាត់តាំងក្នុងវិសាលភាពចាំបាច់សម្រាប់ឲ្យពួកគេអាចអនុវត្តសេវាកម្មទាក់ទិននឹងវិបសាយមួយ
ចំនួន (ឧទាហរណ៍ សេវាកម្មថែទាំ ឬគ្រប់គ្រងវិបសាយ) ជំនួសពួកយើងខ្ញុំ។ យើងខ្ញុំក៏រក្សាសិទ្ធិក្នុងការបង្ហាញព័ត៌មាននេះ ទៅឲ្យភាគីទីបីផងដែរ បើយើងខ្ញុំជឿជាក់ថា យើងខ្ញុំតម្រូវឲ្យធ្វើបែបនេះសម្រាប់មូលហេតុណាមួយ ឬទាំងអស់ដូចខាងក្រោម៖ (i) ដោយច្បាប់ (ii) ដើម្បីគោរពតាមនីតវិធីច្បាប់ ឬការស្នើសុំរបស់រដ្ឋាភិបាល (iii) ដើម្បបង្ការ ស៊ើបអង្កេត ស៊ើបរក ឬកាត់ទោសបទឧក្រិដ្ឋ ឬការវាយប្រហារលើសច្ចរិតភាពបច្ចេកទេសរបស់វិបសាយ ឬបណ្ដាញរបស់យើងខ្ញុំ និង/ឬ (iv) ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ THK អ្នកប្រើប្រាស់វិបសាយ ឬសាធារណជន។

ការប្រើប្រាស់ខូឃី

វិបសាយនេះ អាចមានទំព័រដែលប្រើប្រាស់បច្ចេកវិទ្យាដែលហៅថា [ខូឃី]។ ដោយប្រើប្រាស់ [ខូឃី] យើងខ្ញុំអាចកំណត់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ ប៉ុន្ដែមិនអាចកំណត់ ឬប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានឡើយ។ កម្មវិធីរុករកភាគច្រើននឹងអនុញ្ញាតឲ្យអ្នកបិទ [ខូឃី] ដោយផ្លាស់ប្ដូរចំណង់ចំណូលចិត្ត ប៉ុន្ដែវាអាចដែលថា អ្នកមិនអាចប្រើប្រាស់សេវាកម្មទាំងអស់ ឬផ្នែកណាមួយនៃសេវាកម្មរបស់យើងខ្ញុំដែលបានផ្ដល់ឲ្យនៅលើវិបសាយនេះ។

 

វិបសាយនេះ ប្រើកម្មវិធី Google Analytics ដែលជាសេវាកម្មវិភាគចរាចរបណ្ដាញដែលផ្ដល់ជូនដោយក្រុមហ៊ុន Google, Inc. ("Google")។ កម្មវិធី Google Analytics ប្រើប្រាស់ “ខូឃី” ដែលឯកសារជាអត្ថបទត្រូវបានដាក់លើកុំព្យូទ័ររបស់អ្នកដើម្បីជួយវិបសាយក្នុងការវិភាគពីវិធីដែលអ្នក
ប្រើប្រាស់ប្រើវិបសាយនេះ។ ព័ត៌មានដែលប្រមូលបានដោយខូឃីអំពីការប្រើប្រាស់វិបសាយរបស់អ្នក (រួមមានអាសយដ្ឋាន IP របស់អ្នកដែលបំព្រួញឲ្យខ្លីដោយ octet ចុងក្រោយមុនពេលផ្ទុក ដោយប្រើប្រាស់វិធីសាស្រ្ត "_anonymizeIp()") នឹងបញ្ជូនទៅ ហើយរក្សាទុកដោយ Google នៅលើម៉ាស៊ីនបម្រើនានានៅសហរដ្ឋអាមេរិក។ Google នឹងប្រើប្រាស់ព័ត៌មាននេះក្នុងគោលបំណងវាយតម្លៃលើការប្រើប្រាស់វិបសាយរបស់អ្នក ចងក្រងរបាយការណ៍លើសកម្មភាពវិបសាយសម្រាប់ប្រតិបត្ដិករវិបសាយ និងផ្ដល់សេវាកម្មផ្សេងទៀតដែលទាក់ទិននឹងសកម្មភាពវិបសាយ និងការប្រើប្រាស់អ៊ីនធឺណិត។ Google ក៏អាចផ្ទេរព័ត៌មាននេះ ទៅឲ្យភាគីទីបីបើច្បាប់តម្រូវឲ្យធ្វើបែបនេះ ឬបើភាគីទីបីនេះដំណើរការព័ត៌មានជំនួសឲ្យ Google។ Google នឹងមិនភ្ជាប់អាសយដ្ឋាន IP ជាមួយនឹងទិន្នន័យផ្សេងទៀតដែលគ្រប់គ្រងដោយ Google ឡើយ។ អ្នកអាចនឹងបដិសេធមិនប្រើប្រាស់ខូឃីដោយជ្រើសរើសការកំណត់សមស្របលើកម្មវិធីរុករករបស់អ្នក ប៉ុន្ដែសូមចងចាំថា បើអ្នកបដិសេធនោះ អ្នកមិនអាចប្រើប្រាស់ដំណើរការពេញលេញនៃវិបសាយនេះបានឡើយ។ ដោយប្រើប្រាស់វិបសាយនេះ អ្នកយល់​ស្របឲ្យដំណើរការទិន្នន័យរបស់អ្នកតាមរយៈ Google ទៅតាមលក្ខណៈកំណត់ និងសម្រាប់គោលបំណងដូចមានចែងខាងលើ។

អ្នកអាចឲ្យកម្មវិធី Google Analytics​ ឈប់កត់ត្រាចរាចរបានទៅថ្ងៃអនាគតតាមរយៈការដោនឡូត និងដំឡើង Google Analytics Opt-out Browser Addon សម្រាប់កម្មវិធីរុករកវិបសាយបច្ចុប្បន្នរបស់អ្នក៖ http://tools.google.com/dlpage/gaoptout?hl=en។

 

ការឈប់ចូលរួម

បើអ្នកមិនចង់ទទួលព័ត៌មានពីយើងខ្ញុំ​ ឬចង់លុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីដេតាបេសរបស់ THK សូមធ្វើទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ web@thk.co.jp។ ក្រៅពីនេះ នៅពេលដែលអ្នកទទួលបានឯកសារពីយើងខ្ញុំដោយអ៊ីម៉ែល ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត អ្នកអាចប្រើប្រាស់បញ្ញត្ដិស្ដីពី "ការឈប់ចូលរួម" នៅក្នុងមធ្យោបាយទំនាក់ទំនងទាំងនេះ ដើម្បីឲ្យយើងខ្ញុំដឹងថា អ្នកលែងចង់ទទួលព័ត៌មានពីយើងខ្ញុំ។

ការពិនិត្យឡើងវិញលើគោលការណ៍សិទ្ធិឯកជន

អ៊ីនធឺណិត និងអត្ថប្រយោជន៍ដែលវាផ្ដល់ជូន មានការវិវត្ដយ៉ាងឆាប់រហ័ស ដូចគ្នានឹងរបៀបដែលមនុស្សប្រើប្រាស់អ៊ីនធឺណិត និងច្បាប់ជុំវិញការប្រើប្រាស់នេះ។ ដូច្នេះ THK រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព និងកែប្រែគោលការណ៍សិទ្ធិឯកជននេះនៅពេលណាមួយ។ អ្នកអាចកំណត់ថាតើគោលការណ៍សិទ្ធិឯកជននេះ ត្រូវបានកែសម្រួល ដោយពិនិត្យមើលកាលបរិច្ឆេទ "ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ" នៅផ្នែកខាងលើនៃទំព័រនេះ ឬក៏អ្នកអាចផ្ញើអ៊ីម៉ែលមកកាន់យើងខ្ញុំតាមរយៈweb@thk.co.jp ។

ភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត

វិបសាយនេះ អាចមានបណ្ដាញភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត។ សូមចងចាំថា យើងខ្ញុំមិនអាច និងមិនទទួលខុសត្រូវចំពោះការអនុវត្តសិទ្ធិឯកជនរបស់វិបសាយផ្សេងទៀតនោះទេ ហើយគោលការណ៍សិទ្ធិឯកជននេះអនុវត្តទៅលើតែព័ត៌មានដែលយើងខ្ញុំប្រមូលបានពីវិបសាយនេះប៉ុ
ណ្ណោះ។ យើងខ្ញុំជម្រុញអ្នកឲ្យប្រាកដថា អ្នកអានសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិឯកជននៃវិបសាយស្ដីពីទិសដៅទាំងឡាយណាដែលអ្នកចូលទៅកាន់។