Skip to Contents


ទំព័រដើម > ភាពឯកជន

ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន

បាន​ធ្វើបច្ចុប្បន្នភាព​ចុងក្រោយ: ថ្ងៃទី 25 ខែមករា ឆ្នាំ 2018

បង្កើតនៅ៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2005
បានធ្វើបច្ចុប្បន្នភាពនៅ៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2017
THK CO., LTD.
CEO Akihiro Teramachi

អាជីវកម្មរបស់យើងគឺស្ថាបនាឡើងដោយឈរលើទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធនានា ៖ អតិថិជនរបស់យើង ដោយគិតទាំងម្ចាស់ភាគហ៊ុននិងអ្នកវិនិយោគ ដៃគូអាជីវកម្ម និងបុគ្គលិក។

ការគ្រប់គ្រងនិងការការពារព័ត៌មានផ្ទាល់ខ្លួននិងភាពឯកជនរបស់ភ្នាក់ងារពាក់ព័ន្ធរបស់យើង គឺជាការចាំបាច់ណាស់ ដើម្បីទទួលបានការទុកចិត្ត និងការកសាងទំនាក់ទំនងវិជ្ជមានរយៈពេលវែង។

ក្នុងគោលដៅនេះ យើងបានដាក់ចេញនូវគោលការណ៍ណែនាំជាមូលដ្ឋានដូចខាងក្រោម សម្រាប់ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងនឹងគ្រប់គ្រង និងការពារគ្រប់ព័ត៌មានផ្ទាល់ខ្លួន ដែលមានរៀបរាប់នៅទីនេះ។

1. យើងនឹងគោរពតាមច្បាប់ជាធរមាននិងបទបញ្ញត្តិទាំងអស់ ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ធ្វើឲ្យបុគ្គលិកនិងបុគ្គលពាក់ព័ន្ធទាំងអស់ដឹងអំពីសារសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន បង្កើតវិធានដើម្បីធានាការគ្រប់គ្រងត្រឹមត្រូវ អនុវត្តតាមវិធានទាំងនេះឲ្យខានតែបាន និងបន្តកែលម្អដំណើរការរបស់យើង។

2. យើងនឹងបង្កើតប្រព័ន្ធដែលមាននីរន្តរភាពសម្រាប់ការពារព័ត៌មានបុគ្គល ដោយគិតគូរនូវទំហំ និងលក្ខណៈនៃប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗ និងគ្រប់គ្រងការប្រមូល ការប្រើប្រាស់ ការផ្ដល់ (រួមទាំងសម្រាប់អ្នកចុះកិច្ចសន្យាបន្ត) ការបង្ហាញ ការកែប្រែ ការផ្អាកប្រើប្រាស់ និងការលុបព័ត៌មានផ្ទាល់ខ្លួនឲ្យបានសមរម្យ និងស្របទៅតាមប្រការដែលបានបញ្ជាក់។

3. យើងនឹងអនុវត្តវិធានការសុវត្ថិភាព រួមទាំងវិធានការសន្តិសុខព័ត៌មាន ដើម្បីធានាភាពសុចរិតនិងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន និងធ្វើកិច្ចប្រឹងប្រែងជាប្រចាំដើម្បីបង្ការការចូលប្រើដោយមិនមានការអនុញ្ញាត ឬការបាត់បង់ ការបំផ្លាញ ការក្លែងក្លាយ ការលេចធ្លាយ ។ល។ នៃព័ត៌មានផ្ទាល់ខ្លួន។

ចប់

សូម​មើល​នៅ​ខាងក្រោម​សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​យើង​ប្រមូល​បាន ("ព័ត៌មាន​ផ្ទាល់ខ្លួន")៖ គោលបំណង​នៃ​ការ​ប្រើប្រាស់ ព័ត៌មាន​ម្អិត​អំពី​របៀប​ដោះស្រាយ និង​របៀប​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​ការ​សាកសួរ។

1. ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​យើង​ប្រមូល​

1-1. តើ​យើង​ប្រើ​ព័ត៌មាន​របស់​អ្នក​ដោយ​របៀបណា

យើង​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​តែ​នៅ​ពេល​ដែល​ចាំបាច់ដើម្បី​ប្រាប់​អំពី​គោលបំណង​អាជីវកម្ម​របស់យើង ឬ​នៅ​ពេល​ដែល​ត្រូវ​អនុវត្ត​សកម្មភាព​អាជីវកម្ម​ប៉ុណ្ណោះ ហើយ​ព័ត៌មាន​ផ្ទាល់ខ្លួន​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​គោលបំណង​ដូច​ខាងក្រោម។

(1) សំណើ​សុំ​ធ្វើ​អាជីវកម្ម​ជាមួយ​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម ការ​បញ្ជាក់​ផ្ទៃក្នុង​នៃ​សកម្មភាព​អាជីវកម្ម​ជាមួយ​អតិថិជន​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ការ​វាយតម្លៃ​និង​ការ​សម្រេចចិត្ត​លើ​សកម្មភាព​អាជីវកម្ម​ទាំងនេះ ការ​ចុះ​កិច្ចព្រមព្រៀង ការ​បំពេញ ការ​ចាត់ចែង និង​ការ​បញ្ចប់​កិច្ចព្រមព្រៀង និង​នីតិវិធី​បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា

(2) ការ​ផ្ដល់​ព័ត៌មាន​អំពី​ផលិតផល​និង​សេវាកម្ម​របស់​យើង ឬ​របស់​ក្រុម​នៃ​ក្រុមហ៊ុន​យើង

(3) ពិនិត្យ​និង​សាកសួរ​អំពី​ផលិតផល និង​សេវាកម្ម​ដែលផ្ដល់​ជូន​ដៃគូ​អាជីវកម្ម​របស់​យើង

(4) ផ្សព្វផ្សាយ​និង​បញ្ជាក់​ពី​ការ​ចូលរួម​សិក្ខាសាលា ការ​តាំងពិព័រណ៍​របស់​យើង ។ល។ ឬ​អ្នក​ដែល​គ្រប់គ្រង​ដោយ​ក្រុម​នៃ​ក្រុមហ៊ុន​របស់​យើង ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វាគ្មិន ការ​ផ្ញើរបាយការណ៍​ទៅ​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ឬ​ចូលរួម​ក្នុង​ការ​ស្ទង់មតិ

(5) ការ​បញ្ជាក់​ពី​ការ​ទស្សនា និង​ការ​ចូល​ក្នុង​បរិវេណ​របស់​យើង

(6) ផ្ញើ​ការ​បោះពុម្ពផ្សាយ​របស់​យើង​ទៅកាន់​មនុស្ស​ដែល​បាន​ស្នើសុំ និង​ផ្ញើ​អ៊ីមែល​ទៅ​អ្នក​ដែល​បាន​ចុះឈ្មោះ​ជាមួយ​សេវាកម្ម​អ៊ីមែល​របស់​យើង

(7) ស្នើ​អតិថិជន​ដើម្បី​បំពេញ​ការ​ស្ទង់​មតិ​អំពី​ភាព​ពេញចិត្ត​របស់ខ្លួន

(8) ឆ្លើយតប​ទៅនឹង​ការ​សាកសួរ ឬ​សំណើ​ពី​អតិថិជន​និង​ដៃគូ​អាជីវកម្ម

(9) ការ​ប្រើ​សិទ្ធិ​របស់​ភាគទុនិកនិង​ការ​បំពេញ​កាតព្វកិច្ច​របស់​យើង​ក្រោម​ច្បាប់​របស់​ក្រុមហ៊ុន ព្រមទាំង​ការ​អនុវត្ត​វិធានការ​ផ្សេងៗទៀត​ដើម្បី​ធានា​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភាគទុនិក​របស់​យើង​ ការ​កំណត់​អត្តសញ្ញាណ​ភាគទុនិក​របស់​យើង​​និង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ពី​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ត្រឹមត្រូវ ​រួមបញ្ចូល​ទាំង​ការ​បង្កើត​ទិន្នន័យ​ដែល​ស្របតាម​ស្តង់ដារ​ដូច​បាន​ចែង​ដោយ​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ

(10) ការ​ទំនាក់ទំនង​ជាមួយ​និយោជិត​នៃ​អង្គការ​ពាក់ព័ន្ធ និង​ការ​ផ្ដល់ព័ត៌មាន​ដែល​ត្រូវ​តាម​គោលបំណង​របស់​ពួកគេ

(11) ផ្សព្វផ្សាយ​សកម្មភាព​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​របស់​យើង​ដល់​សមាជិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ការ​ពិភាក្សា​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង (1) កិច្ចព្រមព្រៀង​​ឬ​កិច្ចសន្យា​អភិវឌ្ឍន៍​រួម ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្រាវជ្រាវ និង​ការ​តែងតាំង​សម្រាប់​រង្វាន់​ការ​សិក្សា

(12) ការ​ដាក់​ពាក្យ​សុំ​ប៉ាតង់ និង​ការ​គ្រប់គ្រង​ពាក្យ​សុំ​ប៉ាតង់​ជាមួយ​បេក្ខជន​រួម

(13) ទំនាក់ទំនង​ជាមួយ​អ្នក​សារព័ត៌មាន អ្នក​វិភាគ​ជាដើម​សម្រាប់​សកម្មភាព PR

(14) ទទួល​ពាក្យ​ស្នើ​សុំ​ការងារ​នៅ​ពេល​ជ្រើសរើស​បុគ្គលិក ទាក់ទង​ទៅ​បេក្ខជន ជូនដំណឹង​អំពី​ការជាប់/ធ្លាក់​។ល។

(15) ទំនាក់ទំនង​ជាមួយ​គណនេយ្យករ​សាធារណៈ មេធាវី មេធាវីប៉ាតង់។ល។ ដូច​ដែល​បាន​ទាមទារ​នៅ​ក្នុង​សកម្មភាព​អាជីវកម្ម​របស់​យើង។

(16) ទំនាក់ទំនង​ជាមួយ​ក្រុម​នៃ​ក្រុមហ៊ុន​សម្រាប់​សកម្មភាព​អាជីវកម្ម​ក្រៅពី​ខាងលើ

(17) ការ​ជូនដំណឹង​ដល់​បុគ្គលិក​ដែល​ចូលនិវត្តន៍ និង​ភាគីផ្សេងទៀត

(18) ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​បុគ្គលិក​របស់​យើង

(19) ការ​ចែករំលែក​ព័ត៌មាន​សម្រាប់​កិច្ចសន្យា និង​ការ​ចាំបាច់​សម្រាប់​សកម្មភាព​អាជីវកម្ម​ដែល​មាន​កម្មករ​ម៉ៅការ​បន្ត បុគ្គលិក​កិច្ចសន្យា បុគ្គលិក​ប្ដូរ បុគ្គលិក​ធ្វើការ​ក្រៅ​ម៉ោង និង​បុគ្គលិក​បណ្ដោះអាសន្ន។

(20) ការ​ផ្ដល់​ព័ត៌មាន​ពី​ក្រុមហ៊ុន និង​ក្រុម​នៃ​ក្រុមហ៊ុន​យើង​ដោយ​ចៃដន្យ​ចំពោះ​គោលបំណង​នៃ​ការ​ប្រើប្រាស់​ដែល​បាន​ពណ៌នា​ខាងលើ

ចំណាំ៖ ក្រុម​នៃ​ក្រុមហ៊ុន​គឺជា​ក្រុមហ៊ុន​នៅ​ក្នុង​ឬ​នៅ​ក្រៅ​ប្រទេស​ជប៉ុន ដែលមាន​សិទ្ធិ​កាន់កាប់​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​នូវ​ភាគលាភ​សរុប​ចំនួន 20% ឬ​ច្រើន​ជាង​នេះ។

1-2. ការ​បន្ត​កិច្ចសន្យា​ទៅ​ភាគី​ទី​បី

ដើម្បី​ធានា​ឱ្យ​ដំណើរការ​អាជីវកម្ម​មាន​ភាព​រលូន យើង​អាច​ធ្វើ​កិច្ចសន្យា​បន្ត​ជាក់លាក់​ទៅ​ភាគី​ទី​បី​នៅ​ក្នុង ឬ​នៅ​ក្រៅ​ប្រទេស​ជប៉ុន ហើយ​ប្រគល់​ឱ្យ​ពួកគេ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​ត្រូវការ​ដើម្បី​អនុវត្ត​សកម្មភាព​ទាំងនេះ​តាម​តម្រូវការ​សម្រាប់​គោលបំណង​ដែល​បាន​បញ្ជាក់។ ក្នុង​ករណីបែប​នេះ យើង​ជ្រើសរើស​ភាគី​ទី​បី​តែ​នៅ​បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​ថា​ពួកគេ​មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​ត្រឹមត្រូវ​ប៉ុណ្ណោះ ដើម្បី​ចូល​ក្នុង​កិច្ចព្រមព្រៀង​សម្រាប់​ដោះស្រាយ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ធានា​ថា​ពួកគេ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ។

1-3. ការ​ប្រើប្រាស់​រួម

ពេល​ខ្លះ​យើង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​រួមគ្នា​ជាមួយ​ក្រុម​នៃ​ក្រុមហ៊ុន ភ្នាក់ងារ អ្នក​ចែកចាយ និង​អ្នក​លក់​របស់​យើង។ ក្នុង​ករណី​បែប​នេះ ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​ត្រូវ​ប្រើ​រួមគ្នា​នឹង​ត្រូវ​បាន​កំណត់​ចំពោះ​ឈ្មោះ​បុគ្គល កន្លែង​ធ្វើការ អាសយដ្ឋាន​ស្នាក់នៅ​និង​អាសយដ្ឋាន​អាជីវកម្ម លេខ​ទូរស័ព្ទ លេខ​ទូរសារ និង​អាសយដ្ឋាន​អ៊ីមែល ហើយ​ការ​ប្រើប្រាស់​របស់វា​នឹង​ត្រូវ​បាន​កំណត់​ព្រំដែន​ចំពោះ​ការផ្ដល់​ព័ត៌មាន​អំពី​ផលិតផល​រួមគ្នា និង​សេវាកម្ម​និង​ការ​ប្រកាស​សម្រាប់​សិក្ខាសាលា ការ​តាំងពិព័រណ៍។ល។ យើង​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​ត្រូវ​ប្រើប្រាស់​រួមគ្នា។

ចំណាំ៖ ភ្នាក់ងារ​និង​អ្នក​ចែកចាយ​គឺជា​ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​យើង ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហាញ​ខ្លួន​ថា​ជា​ភ្នាក់ងារ ឬ​អ្នក​ចែកចាយ​របស់​យើង ហើយ​អ្នកលក់​គឺជា​ក្រុមហ៊ុន​ផ្សេងទៀត​ក្រៅ​ពី​ភ្នាក់ងារ ឬ​អ្នក​ចែកចាយ​ដែល​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ដោយ​ផ្ទាល់​ពី​យើង​ក្នុង​ការ​លក់​ផលិតផល​របស់​យើង។

1-4. ការ​ប្រើ​សម្រាប់​គោលបំណង​ផ្សេង

ប្រសិនបើ​វា​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​សម្រាប់​គោលបំណង​ផ្សេង​ក្រៅ​ពី​អ្នក​ដែល​បាន​ពណ៌នា​នៅ​ក្នុង "1-1 តើ​យើង​ប្រើ​ព័ត៌មាន​របស់​អ្នក​ដោយ​របៀបណា" បុគ្គល​នោះ​នឹង​ត្រូវ​បាន​ជូនដំណឹង ឬ​ការ​ប្រើប្រាស់​នឹង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ឬ​ដាក់​ជា​ទម្រង់​ងាយស្រួល​ចូល​ប្រើ​សម្រាប់​បុគ្គល លើកលែងតែ​បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​រួចហើយ ឬបាន​ទាមទារ​ដោយ​ច្បាប់។ ការ​ផ្លាស់ប្ដូរ​អំពី​របៀប​ប្រើ​ព័ត៌មាន​ផ្ទាល់ខ្លួន​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹមតែ​វិសាលភាព​ដែល​ទទួលស្គាល់​ថា​ជា​ការ​តភ្ជាប់​ជាមួយ​គោលបំណង​ពីមុន​ប៉ុណ្ណោះ។

1-5. ការផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​ភាគី​ទីបី

យើង​នឹង​មិន​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​ភាគី​ទីបី​ឡើយ លើកលែងតែ​ក្នុង​ករណី​ដូច​ខាងក្រោម។

(1) ល្គឹកណា​​ដែល​បាន​យល់ព្រម​ជា​លក្ខណៈ​បុគ្គល

(2) នៅ​ពេល​ចែករំលែក​ទិន្នន័យ​ស្ថិតិ​ឬ​ទិន្នន័យ​ផ្សេងទៀត ដែល​មិន​មាន​ព័ត៌មាន​​កំណត់​អត្តសញ្ញាណ​ជា​លក្ខណៈ​បុគ្គល

(3) នៅ​ពេល​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​ភាគី​ទីបី​ដែល​បាន​ចុះ​កិច្ចសន្យា​បន្ត​ទាក់ទង​នឹង​ការ​ធ្វើ​កិច្ចសន្យា​ការងារ​អាជីវកម្ម​ជាក់លាក់​ដល់​ភាគី​ទីបី​តាម​វិសាលភាព​ដែល​ទាមទារ​សម្រាប់​ការ​អនុវត្ត​សកម្មភាព​អាជីវកម្ម ហើយ​មានតែ​តាម​តម្រូវការ​សម្រាប់​គោលបំណង​ដែល​បាន​បញ្ជាក់​ប៉ុណ្ណោះ (សូមមើល 1-2 "ការ​បន្ត​កិច្ចសន្យា​ដល់​ភាគី​ទីបី")

(4) នៅ​ពេល​ប្រើ​ព័ត៌មាន​ផ្ទាល់ខ្លួន​រួមគ្នា​ជាមួយ​ក្រុម​នៃ​ក្រុមហ៊ុន ភ្នាក់ងារ អ្នក​ចែកចាយ​ឬ​អ្នកលក់​ដូច​បាន​ទាមទារ​សម្រាប់​គោលបំណង​ដែល​បាន​បញ្ជាក់ (សូម​មើល 1-3 "ការ​ប្រើប្រាស់​រួម")

(5) នៅ​ពេល​មាន​តម្រូវការ​ផ្នែក​ច្បាប់

(6) ល្គឹកណា​​មាន​ការ​លំបាក​ក្នុង​ការ​សុំ​សិទ្ធិ​ពី​បុគ្គល​ ប៉ុន្តែ​ការ​ផ្ដល់​ព័ត៌មាន​គឺ​ចាំបាច់​ដើម្បី​ការពារ​ជីវិត ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​ការពារ​ទ្រព្យសម្បត្តិ

(7) ល្គឹកណា​មាន​ការ​លំបាក​ក្នុង​ការ​សុំ​សិទ្ធិ​ពី​បុគ្គល​ ប៉ុន្តែ​ការ​ផ្ដល់​ព័ត៌មាន​គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ ឬ​ជំរុញ​ការ​អភិវឌ្ឍ​កុមារ

(8) ល្គឹកណា​ដែល​ត្រូវការ​ជួយ​ដល់​ភ្នាក់ងារ​ជាតិ ស្ថាប័ន​សាធារណៈ​ក្នុង​តំបន់​ឬ​តំណាង​របស់​ពួកគេ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូច​ដែល​បាន​កំណត់​ដោយ​ច្បាប់ និង​នៅ​ពេល​ដែល​ការ​ទទួល​ការ​អនុញ្ញាត​ពី​បុគ្គល​អាច​រារាំង​ភារកិច្ច​ទាំងនោះ

2. នីតិវិធី​សម្រាប់​ការ​បង្ហាញ វិសោធនកម្ម ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។

2-1. សំណើ​សម្រាប់​ការ​បង្ហាញ វិសោធនកម្ម ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។

សូម​ប្រើប្រាស់​សំណុំ​បែបបទ​ដែល​បាន​បញ្ជាក់​សម្រាប់​សំណើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការលុប​ព័ត៌មានផ្ទាល់ខ្លួន។ល។ (ទាញ​យក​​សំណុំ​បែបបទ​ពី​តំណ​ខាងក្រោម រួច​បោះពុម្ព​សម្រាប់​ប្រើ៖ [Link]) បំពេញ​ចន្លោះ​ដែល​ទាមទារ ភ្ជាប់​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន (ថតចម្លង​ឯកសារ​ផ្លូវការ​ដូចជា​ប័ណ្ណ​បើកបរ​ឬ​លិខិត​ឆ្លងដែន) សម្រាប់​បុគ្គល​ដែល​ពាក់ព័ន្ធ ("អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន") ហើយ​ផ្ញើ​វា​ទៅ​អាសយដ្ឋាន​ខាងក្រោម​រួម​បញ្ចូល​ថ្លៃ​ផ្ញើ​សំបុត្រ​ត្រឡប់​ផង។ សរសេរ "សំណើ Enc.សម្រាប់​ការ​បង្ហាញ" ​ពណ៌ក្រហម​នៅ​លើ​ស្រោមសំបុត្រ​នឹង​ជួយ​យើង​ក្នុង​ការ​បញ្ជូន​សំណើរ​របស់​អ្នក។

ជា​ជម្រើស ប្រសិនបើ​ព័ត៌មាន​ត្រូវ​បាន​ចុះបញ្ជី​តាមរយៈ​គេហទំព័រ​របស់​យើង​ដោយ​ជំនួយ​បច្ចេកទេស ឬអ៊ីមែល​បុគ្គលិក​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​យើងខ្ញុំ​ស្នើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។​ អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ដែល​បាន​បញ្ជាក់​នៅ​លើ​វេបសាយ ​អាស្រ័យ​តាម​សមត្ថភាព​របស់​យើង​ដើម្បី​បញ្ជាក់​ថា​អ្នក​ស្នើសុំ​គឺជា​បុគ្គល​ដែល​ពាក់ព័ន្ធ​ត្រឹមត្រូវ។

មន្ត្រីការពារព័ត៌មានផ្ទាល់ខ្លួន
ការិយាល័យគ្រប់គ្រងហានិភ័យ, THK Co., Ltd.
2-12-10 Shibaura, Minato-ku, Tokyo
108-8506, Japan

2-2. សំណើ​សម្រាប់​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការលុប​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​បាន​ធ្វើឡើង​ដោយ​អ្នក​តំណាង

អ្នក​ដែល​ស្នើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​ត្រូវតែ​ជា​តំណាង​ស្របច្បាប់​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ ឬ​ប្រសិនបើ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​សំណើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​។ល។ ដោយ​បុគ្គលដែល​ពាក់ព័ន្ធ និង​ជា​អ្នកតំណាង​របស់​ពួកគេ​ត្រូវ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន​ដោយ​មាន​សំណូមពរ​រួមជាមួយ​ឯកសារ​ផ្សេងទៀត​ដែល​បាន​រាយ​ខាងក្រោម។

(1) ប្រសិនបើ​អ្នក​តំណាង​ផ្នែក​ច្បាប់ (ឯកសារ​ទាំង​ពីរ​ដែល​បាន​រាយ​ខាងក្រោម​ត្រូវ​បាន​ទាមទារ)។

・ឯកសារ​មួយ​ដែល​បង្ហាញ​ពី​ឋានៈ​ជា​អ្នក​តំណាង​ផ្នែក​ច្បាប់ (សម្រាប់​អនីតិជន, សូម​ថតចម្លង​បញ្ជី​ចុះឈ្មោះ​គ្រួសារ​ជនជាតិ​ជប៉ុន​ទាំងមូល (ថតចម្លង​ឯកសារ​ធានារ៉ាប់រង​សុខភាព​ដែល​បង្ហាញ​អំពី​បុគ្គល​​ពាក់ព័ន្ធ​គឺជា​អ្នក​ទទួល​បន្ទុក​អាច​ទទួលយក​បាន ប្រសិនបើ​អ្នកតំណាង​មាន​សិទ្ធិ​មាតា​បិតា) ឬ​សម្រាប់​មនុស្ស​វ័យ​ជំទង់ ច្បាប់​ចម្លង​ឯកសារ​ដែល​បញ្ជាក់​ពី​ព័ត៌មាន​លំអិត​ដែល​បាន​ចុះបញ្ជី)

・ឯកសារ​មួយ​ដែល​បង្ហាញ​អត្តសញ្ញាណ​អ្នកតំណាង​ផ្នែក​ច្បាប់ (ថតចម្លង​ឯកសារ​ផ្លូវការ​ដូចជា​ប័ណ្ណ​បើកបរ ឬ​លិខិត​ឆ្លងដែន​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកតំណាង​ផ្នែក​ច្បាប់)

(2) ប្រសិនបើ​ត្រូវ​បាន​តែងតាំង​ដើម្បី​តំណាង​បុគ្គល (ឯកសារ​ទាំង​ពីរ​ដែល​បាន​រាយ​ខាងក្រោម​ត្រូវ​បាន​ទាមទារ)។

・នៅ​ពេល​ស្នើសុំ​ការ​បង្ហាញ ការ​កែប្រែ​ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។ ឯកសារ​មួយ​ដែល​បញ្ជាក់​ថា​បុគ្គល​ពាក់ព័ន្ធ​បាន​ផ្ទេរ​សំណើសុំ​ និង​បោះត្រា​ដោយ​ប្រើហត្ថលេខា​របស់​ខ្លួន​ដែល​បាន​ចុះបញ្ជី​​ត្រឹមត្រូវ (លិខិត​មេធាវី​ឬលិខិត​ដែល​មាន​តម្លៃ​សមមូល)

・វិញ្ញាបនប័ត្រចុះបញ្ជី​ហត្ថលេខា​មួយសម្រាប់បុគ្គលដែលពាក់ព័ន្ធ

2-3. ថ្លៃ​ឈ្នួល​សម្រាប់​សំណើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។

មិន​គិត​ថ្លៃ​ចំពោះ​សំណើ​ទាំងនេះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នក​ស្នើសុំ​គឺ​ទទួលខុសត្រូវ​ចំពោះ​ថ្លៃ​ផ្ញើ​សំបុត្រ (រួមបញ្ចូល​ទាំង​ថ្លៃ​ផ្ញើ​ត្រឡប់​ផង​ដែរ)។

2-4. ឆ្លើយតប​សំណើសុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ព័ត៌មាន​ផ្ទាល់ខ្លួន។ល។

យើង​នឹង​ឆ្លើយតប​តាម​ប្រៃសណីយ៍​ទៅ​អាសយដ្ឋាន​ដែល​បាន​ផ្ដល់ដោយ​អ្នកស្នើសុំ​នៅលើ​សំណុំ​បែបបទ។

2-5. មូលហេតុ​ដែល​មិន​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​បាន​រក្សាទុក

យើងនឹង​មិន​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅ​ក្នុង​ករណី​ដូច​ខាងក្រោម។ ប្រសិនបើ​យើង​សម្រេចចិត្ត​មិន​បង្ហាញ​ព័ត៌មាន យើង​នឹងផ្សព្វផ្សាយ​ការ​សម្រេចចិត្ត​នោះ​ជាមួយ​មូលហេតុ។

(1) ល្គឹកណាដែល​បុគ្គល​ម្នាក់ៗ​មិន​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​វិជ្ជមាន ឧទាហរណ៍ប្រសិនបើអាសយដ្ឋាន​នៅ​លើ​សំណុំ​បែបបទ​ស្នើសុំ ឬ​អត្តលេខ​ផ្ទាល់ខ្លួន​មិន​ត្រូវគ្នា​នឹង​អាសយដ្ឋាន​ដែលយើង​កាន់

(2) ល្គឹកណាដែល​សិទ្ធិ​ជា​អ្នកតំណាង​មិន​អាច​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ ​ក្នុង​ករណី​ដែល​មាន​សំណើ​ពី​អ្នកតំណាង

(3) ល្គឹកណា​ដែល​មាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ឧទាហរណ៍​ការ​លុប​បាត់​នៅ​ក្នុង​សំណុំ​បែបបទ​ស្នើសុំ​ដែល​បាន​បញ្ជាក់

(4) ល្គឹកណា​ដែល​យើង​មិន​មាន​ពត៌មាន​​ផ្ទាល់ខ្លួន​ដើម្បី​ប្រើ​នៅ​ក្នុង​សំណើសុំ​បង្ហាញ​ជាដើម

(5) ការ​ធ្វើ​ដូច្នេះ​អាច​មាន​ហានិភ័យ​ដល់​ជីវិត សុវត្ថិភាព​ផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ ឬ​សិទ្ធិ​ឬ​អត្ថប្រយោជន៍​ផ្សេងទៀត​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​ឬ​ភាគី​ទីបី

(6) ការ​ធ្វើ​ដូច្នេះ​អាច​នឹង​រារាំង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​សមស្រប​នៃ​សកម្មភាព​អាជីវកម្ម​របស់​យើង

(7) ការធ្វើ​ដូច្នេះ​នឹង​បំពាន​ច្បាប់​ឬ​បញ្ញត្តិ​ផ្សេងៗ

3. ទំនាក់ទំនង​សម្រាប់​សំណួរ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន

ប្រសិនបើ​អ្នក​មាន​សំណួរ​ណាមួយ​អំពី​គោលការណ៍​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង ឬ​របៀប​ដែល​យើង​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន ការ​ផ្ដល់​យោបល់​ដើម្បី​បង្កើន​ការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់យើង ឬ​ប្រសិនបើ​អ្នក​ចង់​និយាយ​ជាមួយ​នរណា​ម្នាក់​អំពី​សំណើ​សុំ​ការ​បង្ហាញ ការ​កែប្រែ ការ​ផ្អាក​ការ​ប្រើប្រាស់ ការ​លុប​ពត៌មាន​ផ្ទាល់ខ្លួន។ល។ សូម​ទាក់ទង​សេវាកម្ម​ដោះស្រាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង​តាមរយៈ​ទំនាក់ទំនង​លម្អិត​ដែល​បាន​ផ្ដល់​ជូន​ខាងក្រោម។​ សូម​ចងចាំ​ថា​យើង​មិន​អាច​ទទួលយក​សំណើ​ជា​លក្ខណៈ​បុគ្គល​នៅ​ការិយាល័យ​របស់យើង​បាន​ទេ។

ម៉ោងធ្វើការរបស់ការិយាល័យសេវាកម្ម
គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួ៖ ថ្ងៃធ្វើការ 9:00 ព្រឹក - 5:00 ល្ងាច
មន្ត្រីការពារព័ត៌មានផ្ទាល់ខ្លួន
ការិយាល័យគ្រប់គ្រងហានិភ័យ THK Co., Ltd.
ទូរសព្ទ៖ +81 3-5730-3896 ទូរសារ៖ +81 3-5730-3915

4. ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅ​លើ​គេហទំព័រ​របស់យើង

(1) ខូគី កម្មវិធីត្រួតពិនិត្យសកម្មភាពវេប និងអាសយដ្ឋាន IP។

នៅលើគេហទំព័ររបស់យើង ខូគី កម្មវិធីត្រួតពិនិត្យសកម្មភាពវេប និងអាសយដ្ឋាន IP ត្រូវបានប្រើសម្រាប់គោលបំណងដូចខាងក្រោម។ អ្នកប្រើអាចបិទខូគី និងកម្មវិធីត្រួតពិនិត្យសកម្មភាពវេបបាន ដោយបិទខូគីនៅក្នុងការកំណត់កម្មវិធីរុករករបស់ពួកគេ ប៉ុន្តែវាអាចរារាំងការប្រើមុខងារមួយចំនួនឬទាំងអស់នៅលើគេហទំព័រ។

[1] ដើម្បីកំណត់និងដោះស្រាយបញ្ហានៃការបរាជ័យរបស់ម៉ាស៊ីនមេ ឬបញ្ហាផ្សេងទៀតរបស់ម៉ាស៊ីនមេ

[2] ដើម្បីកែលម្អមាតិកាវេបសាយ និងអ៊ីមែល

[3] ដើម្បីប្ដូរមាតិកាវេបសាយនិងអ៊ីមែលសម្រាប់អ្នកប្រើម្នាក់ៗ

[4] សម្រាប់តែសមាជិកដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានចុះឈ្មោះរួចហើយ ប្រវត្តិការរុករក ចម្លើយតបកម្រងសំណួរ។ល។ ប៉ុណ្ណោះ គឺត្រូវបានប្រើសម្រាប់គោលបំណងទីផ្សារ

[5] ដើម្បីប្រើព័ត៌មានអនាមិកសម្រាប់ស្ថិតិ

(2) Google Analytics

យើងប្រើសេវាកម្ម Google Analytics ពី Google, Inc. ("Google") លើទំព័រមួយចំនួននៅលើគេហទំព័ររបស់យើងដើម្បីស្វែងយល់ពីរបៀបដែលអ្នកទស្សនាប្រើគេហទំព័ររបស់យើង។ ការប្រើ Google Analytics នៅលើគេហទំព័ររបស់យើងមានន័យថា Google ប្រមូល កត់ត្រានិងវិភាគប្រវត្តិរុករករបស់អ្នកទស្សនាគេហទំព័ររបស់យើងដោយផ្អែកលើខូគីដែលយើងចេញ។ យើងទទួលបានលទ្ធផលនៃការវិភាគពី Google ហើយប្រើវាដើម្បីស្វែងយល់ពីរបៀបដែលអ្នកប្រើប្រាស់ចូលទស្សនាគេហទំព័ររបស់យើង។ គ្មានទិន្នន័យអំពីអ្នកប្រើដែលបានប្រមូល កត់ត្រា ឬវិភាគដោយ Google Analytics ដែលមានព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនឡើយ។ ទិន្នន័យនេះត្រូវបានគ្រប់គ្រងដោយ Google ស្របតាមគោលការណ៍ឯកជនភាពរបស់ពួកគេផងដែរ។
អ្នកប្រើអាចបិទ Google Analytics នៅក្នុងការកំណត់កម្មវិធីបន្ថែមរបស់កម្មវិធីរុករក
ដើម្បីការពារ Google Analytics ពីការប្រមូលទិន្នន័យរបស់ពួកគេ។ Google Analytics អាចត្រូវបានបិទដោយការទាញយក "Google Analytics Opt-out Browser-Add-on" ចេញពីទំព័រទាញយកកម្មវិធីរុករករបស់ Google ដំឡើងកម្មវិធីបន្ថែម និងការកំណត់រចនាសម្ព័ន្ធការកំណត់កម្មវិធីបន្ថែមរបស់កម្មវិធីរុករក។ ប្រសិនបើអ្នកប្រើបិទ Google Analytics វានឹងបិទ Google Analytics នៅលើគេហទំព័រទាំងអស់ មិនមែនត្រឹមតែគេហទំព័ររបស់យើងឡើយ ប៉ុន្តែវាអាចត្រូវបានបើកឡើងវិញនៅពេលណាក៏បានដោយការប្តូរការកំណត់កម្មវិធីបន្ថែម។
សូមមើលគេហទំព័រ Google Analytics សម្រាប់ការពន្យល់អំពីលក្ខខណ្ឌសេវាកម្ម Google Analytics និងគេហទំព័រ Google សម្រាប់ការពន្យល់អំពីគោលការណ៍ឯកជនភាពរបស់ពួកគេ។

លក្ខខណ្ឌប្រើប្រាស់ Google Analytics:
www.google.com/analytics/terms/us.html (English)
គោលការណ៍ឯកជនភាពរបស់ Google:
policies.google.com/privacy?hl=en (English)
កម្មវិធីបន្ថែមជ្រើសចេញរបស់ Google Analytics:
tools.google.com/dlpage/gaoptout?hl=en (English)

ចំណាំ៖ "Google Analytics" គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Google ។

(3) ផ្សេងទៀត

យើង​មិនទទួលខុសត្រូវ​ឬ​រ៉ាប់រង​ចំពោះ​ការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅ​លើ​គេហទំព័រ​ដែល​បាន​តភ្ជាប់​ពី​គេហទំព័រ​របស់​យើង​ឡើយ។ សូម​ដាក់​សំណួរ​ឬ​ចម្ងល់​ណាមួយ​អំពី​ការ​គ្រប់គ្រង​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅ​លើ​គេហទំព័រ​ផ្សេងទៀត​ដោយផ្ទាល់​ទៅ​ម្ចាស់​គេហទំព័រ។

បើអ្នក​មាន​សំណួរ​អំពី​សេចក្តី​ថ្លែងការណ៍​នេះ សូម​ទាក់ទង​មក​យើងខ្ញុំ​ដោយ​ប្រើ សំណុំ​បែបបទ​ទំនាក់ទំនងរបស់យើង។

 

ការឈប់ចូលរួម

បើអ្នកមិនចង់ទទួលព័ត៌មានពីយើងខ្ញុំ​ ឬចង់លុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីដេតាបេសរបស់ THK សូមធ្វើទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ web@thk.co.jp។ ក្រៅពីនេះ នៅពេលដែលអ្នកទទួលបានឯកសារពីយើងខ្ញុំដោយអ៊ីម៉ែល ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត អ្នកអាចប្រើប្រាស់បញ្ញត្ដិស្ដីពី "ការឈប់ចូលរួម" នៅក្នុងមធ្យោបាយទំនាក់ទំនងទាំងនេះ ដើម្បីឲ្យយើងខ្ញុំដឹងថា អ្នកលែងចង់ទទួលព័ត៌មានពីយើងខ្ញុំ។

ការពិនិត្យឡើងវិញលើគោលការណ៍សិទ្ធិឯកជន

អ៊ីនធឺណិត និងអត្ថប្រយោជន៍ដែលវាផ្ដល់ជូន មានការវិវត្ដយ៉ាងឆាប់រហ័ស ដូចគ្នានឹងរបៀបដែលមនុស្សប្រើប្រាស់អ៊ីនធឺណិត និងច្បាប់ជុំវិញការប្រើប្រាស់នេះ។ ដូច្នេះ THK រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព និងកែប្រែគោលការណ៍សិទ្ធិឯកជននេះនៅពេលណាមួយ។ អ្នកអាចកំណត់ថាតើគោលការណ៍សិទ្ធិឯកជននេះ ត្រូវបានកែសម្រួល ដោយពិនិត្យមើលកាលបរិច្ឆេទ "ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ" នៅផ្នែកខាងលើនៃទំព័រនេះ ឬក៏អ្នកអាចផ្ញើអ៊ីម៉ែលមកកាន់យើងខ្ញុំតាមរយៈweb@thk.co.jp ។

ភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត

វិបសាយនេះ អាចមានបណ្ដាញភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត។ សូមចងចាំថា យើងខ្ញុំមិនអាច និងមិនទទួលខុសត្រូវចំពោះការអនុវត្តសិទ្ធិឯកជនរបស់វិបសាយផ្សេងទៀតនោះទេ ហើយគោលការណ៍សិទ្ធិឯកជននេះអនុវត្តទៅលើតែព័ត៌មានដែលយើងខ្ញុំប្រមូលបានពីវិបសាយនេះប៉ុ
ណ្ណោះ។ យើងខ្ញុំជម្រុញអ្នកឲ្យប្រាកដថា អ្នកអានសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិឯកជននៃវិបសាយស្ដីពីទិសដៅទាំងឡាយណាដែលអ្នកចូលទៅកាន់។