Skip to Contents

ការផ្លាស់ប្ដូរវិធីដែលយើងផលិត

យើងផ្គត់ផ្គង់ផលិតផលដែលគាំទ្របច្ចេកវិជ្ជាឧស្សាហកម្មចុងក្រោយបំផុត។ 

ដើម្បីបង្កើតផលិតផលទំនើបបំផុតនៅជុំវិញពិភពលោក យើងចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ដែលមានគុណភាពខ្ពស់នៅក្នុងខ្សែសង្វាក់ផលិតកម្ម។ ការងារមួយរបស់ THK គឺបំពេញទៅតាមតម្រូវការក្នុងការផលិត និងបន្តបង្កើនគុណភាពផលិតផលរបស់យើង ឲ្យឈានទៅរកកម្រិតកាន់តែខ្ពស់។

ឧបករណ៍ផលិតឧបករណ៍ពាក់កណ្ដាលចម្លង

ឧបករណ៍ដែលផលិត Chip នៃឧបករណ៍ពាក់កណ្ដាលចម្លង  ដែលអ្នកអាចនឹងហៅថា "ខួរក្បាល" នៃផលិតផលព័ត៌មានវិទ្យាត្រូវការទាំងភាពជាក់លាក់ខ្ពស់នៅក្នុងដំណើរ
ការកែច្នៃ Chip និងផលិតភាពខ្ពស់នៅក្នុងការផលិត Chip ដោយសារតែ Chipនៃឧបករណ៍ពាក់កណ្ដាលចម្លងមានទំហំតូចពេកនោះឧបករណ៍ផលិ
តត្រូវគ្រប់គ្រងចលនាឧបករណ៍តាមលំដាប់នៃមួយភាគ ១០,០០០ដង នៃមីលីម៉ែត្រ។ ដើម្បីអនុវត្តបច្ចេកវិជ្ជាដែលអាចអនុវត្តការត្រួតពិនិត្យនេះបានប្រកបដោ
យប្រសិទ្ធភាព LM guidesតូចៗ របស់ THK  ខ្ចៅមូលតូចៗនិងផលិតផលផ្សេងទៀតបានយកមកប្រើប្រាស់។

Chip នៃឧបករណ៍ពាក់កណ្ដាលចម្លង

 


ម៉ាស៊ីនម៉ោនផ្នែកអេឡិចត្រូនិក (Electronic Part Mounters) និងប្រព័ន្ធដឹកជញ្ជូនដោយរ៉ូបូតឧស្សាហកម្ម

ទូរស័ព្ទដៃ ម៉ាស៊ីនថតឌីជីថល និងឧបករណ៍ផ្សេងទៀតសុទ្ធតែប្រើប្រាស់បន្ទះសៀកគ្វីអគ្គិសនី។ ម៉ាស៊ីនម៉ោនផ្នែកអេឡិចត្រូនិកដែលម៉ោន ICs និងគ្រឿងអេឡិចត្រូនិកនៅលើបន្ទះទាំងនោះប្រើប្រាស់LM Guides របស់យើងសម្រាប់ការណែនាំពីឧបករណ៍នៅតាមលំដាប់មីក្រុង និងជាឯកត្ដាវិនាទី។ ម្យ៉ាងវិញទៀត រ៉ូបូតឧស្សាហកម្ម ប្រព័ន្ធដឹកជញ្ជូន និងម៉ាស៊ីនផលិតធំៗផ្សេងទៀតក៏ប្រើប្រាស់ LM guides នៅក្នុងផ្នែកណែនាំរបស់ពួកគេផងដែរ។ បច្ចេកវិជ្ជារបស់ THK អាចស្វែងរកបាននៅក្នុងផ្នែកផលិតកម្មជាច្រើន។

 


ផលិតផលរបស់ THK បានយកមកប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើន។ សម្រាប់ឧទាហរណ៍ស្ដីពីការប្រើប្រាស់ទូទៅនៃផលិតផលផ្សេងទៀតរបស់ THK សូមចុច "ការប្រើប្រាស់ដោយឧស្សាហកម្ម"។

ត្រឡប់ || បន្ទាប់