Skip to Contents

រួមរស់ជាមួយផែនដី

ក្នុងនាមជាសមាជិកក្រុមហ៊ុនម្នាក់នៃភពផែនការ THK ចាត់ទុកការអនុវត្តបរិស្ថានល្អ ជាធនធានពាណិជ្ជកម្មដ៏សំខាន់មួយ។  

ដើម្បីអនុវត្តសកម្មភាពអាជីវកម្មនៅលើឆាកអន្ដរជាតិ យើងគិតថា ការគ្រប់គ្រង ការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងការផលិតរបស់យើងត្រូវយល់ដឹងពីផែនដី ធម្មជាតិ និងបរិស្ថាន។ យើងជឿជាក់ថា THK ត្រូវតែដើរតួនាទីដ៏សំខាន់នៅក្នុងការបង្កើតផលិតផលដែលប៉ះពាល់ដល់បរិស្ថានតិចតួច និងសកម្មភាពនានាដែលនឹងការពារដល់អនាគតនៃបរិស្ថាន។

ការការពារបរិស្ថាន

ការផ្ដោតលើបញ្ហាបរិស្ថានគឺសំខាន់ណាស់សម្រាប់ការធ្វើពាណិជ្ជកម្មនៅ
ក្នុងសតវត្សន៍ទី២១។ យើងគោរពតាមទស្សនៈមូលដ្ឋានពីរទាក់ទិនឹង ការការពារបរិស្ថាន ។ ទស្សនៈទីមួយគឺ ការបង្កើតគោលនយោបាយពាណិជ្ជកម្មរបស់យើងដើម្បីសន្សំសំចៃថាម
ពលនៅក្នុងផលិតកម្ម ការកែច្នៃផលិតផលឡើងវិញ និងការដោះស្រាយបញ្ហាកំចាត់កាកសំណល់នៅក្នុងដំណាក់កាលផលិ
តផល និងសកម្មភាពអាជីវកម្មរបស់យើង។ យើងកំពុងអនុវត្តសកម្មភាពផ្សេងៗសម្រាប់ការការពារបរិស្ថាននៅក្នុង
រោងចក្រទាំងអស់របស់យើង។ ទស្សនៈទីពីរគឺ ការបង្កើតផលិតផលដែលអាចរួមចំណែកក្នុងការការពារបរិស្ថាន។ គំនិតបង្កើតថ្មីបែបបច្ចេកទេសនៃ Rolling Contact ដែលយកមកប្រើប្រាស់នៅក្នុង LM Guides របស់យើង  អាចសន្សំសំចៃបរិមាណថាមពលបានយ៉ាងច្រើននៅពេលប្រើវានៅក្នុង
ប្រព័ន្ធណែនាំរបស់ម៉ាស៊ីនណាមួយ។

ការការពារបរិស្ថាន

 


ការបង្កើតតេឡេស្កូបអុបទិច និងអ៊ីនហ្វ្រ៊ាដ៏ធំ

តេឡេស្កូបស៊ុបារ៉ុ ដែលជាតេឡេស្កូបអុបទិច និងអ៊ីនហ្វ្រ៊ាដ៏ធំ  ស្ថិតនៅលើកំពូលភ្នំ Mauna Kea ដែលមានកម្ពស់ ៤២០០ ម៉ែត្រនៅហាវ៉ៃ។ LM Guides របស់យើងបានយកមកប្រើនៅទីនេះ ដែលជាឱលោកនដ្ឋានតារាសាស្រ្តដ៏ខ្ពស់បំផុតនៅលើពិភពលោក។

តេឡេស្កូបអុបទិច និងអ៊ីនហ្វ្រ៊ាដ៏ធំ

 


លើសពីនេះ សូមចុចដើម្បីមើលសកម្មភាពនានារបស់ THK សម្រាប់ ការការពារបរិស្ថាន

ត្រឡប់ || បន្ទាប់