ការការពារអាយុជីវិត
បច្ចេកវិជ្ជាដ៏គួរឲ្យទុកចិត្តដែលការពារអាយុជីវិតមនុស្សនៅក្នុងវិស័យនានា ចាប់ពីផ្នែកឱសថ ដល់សន្តិសុខ។
មានវិធីច្រើនដែល THK អាចជួយការពារអាយុជីវិត និងទ្រព្យសម្បត្ដិបាន។ ផលិតផលរបស់យើងអាចធ្វើការដូចជាភ្នែករបស់វេជ្ជបណ្ឌិត ជាដៃនិងជើងរបស់បុគ្គលិកថែទាំ ថែមទាំងជាមូលដ្ឋានគ្រឹះនៃផ្ទះរបស់អ្នក។ ការបង្កើតបច្ចេកវិជ្ជាសម្រាប់តម្រូវការទាំងនេះ គឺជាការងារមួយរបស់ THK។
ម៉ាស៊ីនស្កេន CT
LM Guides របស់ THK បានយកមកប្រើនៅក្នុងផ្នែកគ្រប់គ្រង ម៉ាស៊ីនស្កេន CT និងម៉ាស៊ីនថតកាំរស្មីអ៊ិក្សដែលអាចធ្វើរោគវិនិច្ឆ័យលើផ្នែកខាងក្នុងនៃរាង
កាយ និងខួរក្បាលរបស់អ្នកជំងឺ ដើម្បីជួយបុគ្គលិកសុខាភិបាលធ្វើការវិនិច្ឆ័យត្រឹមត្រូវ។ ក្រៅពីមុខងារដ៏ប្រសើរនេះ LM Guides របស់យើងផ្តល់ជូននូវប្រតិបត្តិការដ៏រលូន ស្ងប់ស្ងាត់ដែលអាចជួយអ្នកជំងឺឲ្យមានអារម្មណ៍កាន់តែសុខស្រួលក្នុងពេលធ្វើរោគវិនិច្ឆ័យ។
ទ្វារនៅតាមស្ថានីយ៍រង់ចាំ
នៅក្នុងប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ទ្វារនៅតាមស្ថានីយ៍រង់ចាំត្រូវបានតំឡើងនៅក្នុងប្រព័ន្ធគមនាគមន៍ និងស្ថានីយ៍រថភ្លើងក្រោមដីថ្មីៗជាច្រើន។ វាមិនមែនជាការបំផ្លើសដែលនិយាយថា ការសន្សំសំចៃកម្លាំងពលកម្មសម្រាប់ការដឹកជញ្ជូន ពីប្រតិបត្តិការស្វ័យប្រវត្តិ ឬប្រតិបត្តិការដោយគ្មានមនុស្សគឺ អាស្រ័យលើការប្រើប្រាស់ទ្វារទាំងនេះសម្រាប់សុវត្ថិភាពរបស់អ្នកដំណើ
រ។ សូម្បីនៅកន្លែងដែលមានទីធ្លាធំទូលាយ LM Guides របស់យើងក៏អាចរួមចំណែកធ្វើឲ្យមានដំណើរការដ៏រលូន និងប្រតិបត្តិការបិទបើកទ្វារគួរឲ្យទុកចិត្តបានដែរ។
បច្ចេកវិជ្ជាស្រូបយកការរញ្ជួយ
ដើម្បីការពារអាយុជីវិតមនុស្ស និងទ្រព្យសម្បត្ដិពីការរញ្ជួយផែនដី អគារ និងផ្ទះសម្បែងបានសាងសង់ដោយប្រើប្រាស់ការរចនាទប់ទល់នឹងការរ
ញ្ជួយផែនដី។ ប៉ុន្ដែឥឡូវនេះ បច្ចេកវិជ្ជាស្រូបយកការរញ្ជួយនៃប្រព័ន្ធការពាររញ្ជួយដីអាចយកម
កប្រើប្រាស់ជំនួសវិញ។ ឧបករណ៍ទាំងនេះ កាត់បន្ថយចលនារញ្ជួយដី ជាជាងការទប់ទល់នឹងវា។ ប្រព័ន្ធការពាររញ្ជួយដី LM Guides របស់ THK អាចយកមកប្រើប្រាស់បានចំពោះអគារគ្រប់ប្រភេទ ចាប់ពីអគារខ្ពស់ៗ ដល់គេហដ្ឋានធម្មតា ហើយយើងនឹងបន្ដអភិវឌ្ឋន៍បច្ចេកវិជ្ជាប្រភេទនេះឲ្យកាន់តែមានប្រសិទ្ធ
ភាព និងអាចប្រើប្រាស់បានទូលំទូលាយជាងមុន។